រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរខេត្តកណ្តាល និងឯកឧត្តមតំណាងរាស្រ្ត និងជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុនចុះពិនិត្យគម្រោងស្ដារស្ទឹងតូច និងទ្វារទឹក ៧ មករា និងទីលានចាក់សំរាមនៅស្រុកកណ្ដាលស្ទឹង

++++ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម Miyasaki Masao តំណាងរាស្រ្តជប៉ុន និងជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ព្រមទាំងមន្ទី អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងមន្ត្រីជំនាញ បានចុះពិនិត្យគម្រោងស្ដារស្ទឹងតូច និងទ្វារទឹក ៧ មករា និងបន្តទៅចុះពិនិត្យទីលានចាក់សំរាម នៃគម្រោងកែលំអរការគ្រប់គ្រងសំរាម នៅភូមិសាស្ត្រស្រុកកណ្ដាលស្ទឹងចំនួន ៥ទីតាំង។ក្នុងការចុះពិនិត្យនេះ ឯកឧត្តម Miyasaki Masao បានមានប្រសាសន៍ថា ជប៉ុន នឹងពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងខិតខំ ប្រឹងប្រែងជួយមិត្តកម្ពុជា ក្នុងវិស័យកសិកម្ម រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាស្ត្រ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកម្ពុជា ។ឯកឧត្តមបន្តថា គម្រោងស្ដារស្ទឹងតូច និងទ្វារទឹក ៧មករា គឺមានគោលបំណងដើម្បីបម្រើឱ្យវិស័យកសិកម្ម និងការពារពីទឹកជំនន់ ហើយគម្រោងនេះនឹងចាប់ផ្ដើមនៅពេលឆាប់ៗខាងមុខ ដែលសិក្សាគម្រោងដោយអង្គការ JICA ។នាឱ្យកាសនោះដែរ ឯកឧត្តម តាំង ម៉េងលាន ​បានថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​ជប៉ុន ​(JICA) ដែល​បាន​សិក្សា​យ៉ាង​ច្បាស់លាស់​លើ​ការការពារ​ទឹកជំនន់ និង​ការកែលម្អ​ប្រព័ន្ធ​ប្រឡាយលូ​ននៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។សូមបញ្ជាក់ថា សម្រាប់គម្រោងសាងសងទីលានចាក់សំរាមវិញ គឺក្រុមការងារ ធនាគារពិភពលោក កំពុងតែធ្វើការសិក្សា ស្វែងរកទីតាំងដែលមានលក្ខណ:ល្អប្រសើរជាងគេ១ក្នុងចំណោម៥ទីតាំង តាមលក្ខណ:វិនិច្ឆ័យ លក្ខណៈច្បាប់ និងតាមបច្ចេកទេស ដោយអនុលោមតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងធនាគារពិភពលោកផងដែរ

អត្ថបទទាក់ទង