រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០១ បប ស្ដីពីការវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការបង្ក្រាបអំ​ពើរត់គេចពន្ធ តាមរយ:ប្រព័ន្ធ Video(Zoom Meeting)

ខេត្តកណ្ដាល៖នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០១ បប ស្ដីពីការវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការបង្ក្រាបអំ​ពើរត់គេចពន្ធ តាមរយ:ប្រព័ន្ធ Video(Zoom Meeting)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គោលបំណងក្នុងកិច្ចប្រជុំនេះគឺដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តវិធានការកែទម្រង់ស៉ីជម្រៅមុតស្រួចរបស់រាជរដ្ឋាភិបាល ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: យុទ្ធសាស្ត្រកៀងគរចំណូល កិច្ចសម្របសម្រួលពាណិជ្ជកម្ម ការប្រកួតប្រជែងធុរកិច្ចប្រកបដោយសមធម៌ ការលើកកម្ពស់វប្បធម៌សារពើពន្ធ និងអនុលោមភាព ជាពិសេសការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ និងការបង្ក្រាបនៃការរត់គេចពន្ធ៕

អត្ថបទទាក់ទង