ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ ទូទាំងខេត្តកណ្តាល មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួមអបអរសាទរ និងសូមគោរពជូននូវសព្ទសាធុការពរជ័យចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម ថ្លៃថ្លានៃទិវាខួបចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។