រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធី​​ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល

++++++++++++++++ខេត្តកណ្ដាល៖ លោក ដាវ បុត្ររង្សី អភិបាលរង នៃគណៈអភិបាលស្រុកអង្គស្នួល ដែលដល់អាណត្តិការងារ ៤ឆ្នាំលើកទី ២ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល ជំនួសលោក សាន វណ្ណធុល បានដល់អាណត្តិការងារ០៤ ឆ្នាំលើកទី២ ត្រូវបានផ្ទេរភារកិច្ចទៅ​កាន់​មុខ​តំណែង​​ជាអភិបាលរង នៃគណៈអភិបាលស្រុកអង្គស្នួល។

នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅសាលាស្រុកមុខកំពូល បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល ក្រោមអធិបតីភាពឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល។ ដែលពិធីនេះដែរមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ មន្ត្រីរាជការនៃសាលាស្រុកនិងមេឃុំគ្រប់ឃុំក្នុងស្រុកមុខកំពូល។ មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះដែរ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានស្នើដល់អាជ្ញាធរស្រុកមុខកំពូល ត្រូវខិតខំយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ឱ្យបានល្អត្រឹមត្រូវ ស្របតា​ម គោលការណ៍ នីតិវិធី និងស្តង់​ដារសេវាដែល​បានកំណត់ សំដៅឆ្លើយត​ប​នឹងតម្រូវការរបស់​ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណ​នេយ្យ​​ភាព និងសមធម៌សង្គម។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ឱ្យបានល្អត្រឹមត្រូវ ស្របតា​ម គោលការណ៍ នីតិវិធី និងស្តង់​ដារសេវា គឺជាតួនាទី និងការទទួលខុសត្រូវដ៏​សំខាន់​​មួយ​ ក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលស្រុក និង​រដ្ឋបាលឃុំ​ ដើម្បីឆ្លើយតប និងការដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានា​​​​​​របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនឹងនោះក្រៅពីការខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋ ឯកឧត្ដមអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរស្រុកមុខកំពូល និងកងកម្លាំងមានសមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ បន្តរួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​​​យ៉ាងសកម្មក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ​មូមូលដ្ឋានឱ្យមាន​ការរីកចម្រើនលើ​គ្រប់វិស័យ រួមមាន​​​ការអភិវឌ្ឍមូលដ្ឋាន ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ការ​ថែ​​រ​ក្សា​​​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស​យកចិត្តទុកដាក់ចូលរួមយ៉ាង​សកម្ម និងប្រកបដោយភាពម្ចាស់ការ ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួង​សុខាភិបាល​​​ក្នុងការបង្ការ និង​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងជំរុញ និងអនុវត្ត​យុទ្ធសាស្រ្ត​ចាក់​វ៉ាក់សាំងរបស់​រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យទាំងក្នុងកម្រិតជាតិ និងកម្រិត​ខេត្ត ពិសេសនៅ​ក្នុងភូមិសាស្រ្ត​ស្រុកមុខកំពូល។

អត្ថបទទាក់ទង