រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានដឹកក្រុមការងារជំនាញ អាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងទាំងបី ចុះពិនិត្យស្ថានភាពទឹកព្រែកស្ទឹងជ្រៅ និងចុះសួរសុខទុកប្រជាពលរដ្ឋទាំង ១៧៣ គ្រួសារ ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានដឹកក្រុមការងារជំនាញ អាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងទាំងបី ចុះពិនិត្យស្ថានភាពទឹកព្រែកស្ទឹងជ្រៅ និងចុះសួរសុខទុកប្រជាពលរដ្ឋទាំង ១៧៣ គ្រួសារ ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ស្ថិតក្នុង ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ឯកឧត្ដមអភិបាលរងខេត្តកណ្ដាល បានអោយដឹងថារដ្ឋបាលខេត្ត បានត្រៀមលក្ខណ:ក្នុងការបញ្ជៀសទឹកជំនន់ ដោយរកវិធីកាយស្ដារព្រែកនេះធ្វើយ៉ាងណាមិនអោយប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលតដ្ឋដែលរស់នៅតាមដងស្ទឹងនិងបានត្រៀមលក្ខណ:ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះមហន្តរាយទឹកជំនន់កើតឡើងជាយថាហេតុ។ ឯកឧត្ដម អភិបាលរងខេត្តកណ្ដាល ក៏បានផ្ដាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះអោយមានការប្រុងប្រយ័ត្ន និងទុកដាក់កូនចៅ និងទ្រព្យសម្បត្តិ អោយផុតពីកន្លែងដែលមានទឹកហូរខ្លាំង។

អត្ថបទទាក់ទង