រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជំរុញចលនា ភូមិ១ផលិតផល១ បានដឹកនាំ មន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ ចូលរួមក្នុងកិច្ចប្រជុំកំណត់ឈ្មោះផលិផលអោយបានច្បាស់លាស់ និងចុះពិនិត្យទីតាំងមួយចំនួន ក្នុងខេត្តកណ្ដាល ឱ្យទៅជាសមាជិកចលនាភូមិមួយផលិតផលមួយ

ខេត្តកណ្ដាល ៖ រសៀល ថ្ងៃទី១១ ខែសីហាឆ្នាំ២០២២ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជំរុញចលនា ភូមិ១ផលិតផល១ បានដឹកនាំ មន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ ចូលរួមក្នុងកិច្ចប្រជុំកំណត់ឈ្មោះផលិផលអោយបានច្បាស់លាស់ និងចុះពិនិត្យទីតាំងមួយចំនួន ក្នុងខេត្តកណ្ដាល ឱ្យទៅជាសមាជិកចលនាភូមិមួយផលិតផលមួយ ។ លោកនាយករដ្ឋបាល បានឱ្យដឹងថាការកំណត់ឈ្មោះផលិផលអោយបានច្បាស់លាស់ និងចុះពិនិត្យទីតាំងនេះគឺដើម្បីជំរុញចលនាភូមិមួយផលិតផលមួយ ឲ្យកាន់តែជិតស្និទ្ធ និងសកម្មថែមទៀតដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ នឹងបង្កើតបាននូវវប្បធម៌សាមគ្គីភាពមួយដើម្បីជំរុញ និងគាំទ្រដល់កសិករ ផលិតករ សិប្បករ និងសេវាករខ្មែរ ក្នុងគោលដៅកែលម្អជីវភាពរស់ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

អត្ថបទទាក់ទង