ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយកងកម្លាំងទាំងបី មន្ត្រីរដ្ឋបាលខេត្តកណ្តាល និងឧត្តមសេនីយ៍ត្រី តុង អាន នាយកសាលានគរបាលជាតិ ភូមិភាគ៦តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល ព្រមទាំងថ្នាក់ដឹកនាំ គ្រូនគរបាល មន្រ្តីសាលា សិស្សនាយនគរបាល នាយនគរបាលរង បានអញ្ជើញចូលរួមពិធីក្រុងពិលីបុកគ្រឹះសាងសង់អាគារសិក្សា មួយខ្នងកំពស់ពីរជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១) មានបណ្ដោយ ៤៥ ម៉ែត្រ និងទទឹង ១៣,៥ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកជំទាវ ។ សូមបញ្ជាក់ថាសំណង់អាគារនេះសាងសង់ដោយក្រុមហ៊ុនម៉ៅការសំណង់ LSH Construction ប្រើប្រាស់ថវិកាសរុបប្រមាណ 40 ម៉ឺនដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់នៅដើមខែឧសភា ឆ្នាំ២០២៣ ។