ខេត្តកណ្ដាល៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោក ជី ស៊ីវុត្ថា នាយករងរដ្ឋបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធក្រុមការងារភូមិមួយផលិតផលមួយចុះធ្វើការត្រួតពិនិត្យទីតាំងចំនួន៣ទីតាំងដែលបានស្នើសុំចូលជាសមាជិកភូមិមួយផលិតផលមួយ។-ទីតាំងទី១:បណ្ដុំបណ្ដុំអាជីវកម្មចិញ្ចឹមត្រី នៅភូមិរាំងដេក២ ឃុំគគីធំ ស្រុកកៀនស្វាយ។-ទីតាំងទី២:សហគ្រាសផលិតទឹកត្រី នី អៀង ណេង(សញ្ញាផ្កាត្រីមាស២) នៅភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ។-ទីតាំងទី៣:បណ្ដុំផលលិតកម្មមាន់ស្រែ នៅភូមិពោធ៍រាំ ឃុំភ្នំបាត ស្រុកពញឮ។គោលបំណង៖ដែលក្រុមការងារចុះគឺត្រួតពិនិត្យលើអនាម័យល្អ ទីតាំងបរិស្ថានល្អ លក្ខណៈបច្ចេកទេសតាមស្តង់ដារ។