រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ខេត្តកណ្ដាល៖ គិតត្រឹមម៉ោង១០៖៣០នាទីយប់​ ថ្ងៃទី២១​ ខែសីហា​ ការងារជួសជុលផ្លូវ​ នៅចំណុចភ្លើងស្តុបព្រែកហូរ កែងរវាងផ្លូវ២១B (អតីតផ្លូវ ១១៥) និងផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បានធ្វើការឈូសឆាយ កាត់កៅស៊ូACចាស់ដែលខូចខាត ទំហំ៧.៥ម៉ែត្រ គុណនឹង ៨ម៉ែត្រ រួចក្រាលថ្មម៉ិច, កិនបង្ហាប់ រួចផ្លុំសម្អាត និងបន្តបាញ់កៅស៊ូក្រាលទ្រាប់បាត រួចចាក់ក្រាល កៅស៊ូ AC អ៊ុតពីលើ កម្រាស់ ០.៧ ម និងអ៊ុតកៅស៊ូ AC ត្រង់ចំណុចខូចខាតមួយចំនួនទៀត តាមការងារបច្ចេកទេស ដោយសម្រេចការងារបាន ៨០%។ក្រុមការងារបាន​ និងកំពុងដុតដៃដុតជេីងដេីម្បីធ្វេីការជួសជុលផ្លូវនេះ​ឱ្យបានឆាប់រហ័ស​ ដេីម្បីជួយសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។

អត្ថបទទាក់ទង