រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល បានដឹកនាំគណ:ប្រតិភូខេត្តកណ្ដាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាវីរិយោភិវ័ក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនានូបត្ថម្ភក៏ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល បានដឹកនាំគណ:ប្រតិភូខេត្តកណ្ដាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាវីរិយោភិវ័ក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនានូបត្ថម្ភក៏ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅគេហដ្ឋានលេខ៧ ផ្លូវ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងសេចក្ដីវិប្បយោគដ៏សែនក្រៀមក្រំ សេចក្ដី សោកស្ដាយ អាឡោះអាល័យ ប្រកបដោយភាពសង្វេគ នេះដែរ មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណ:អភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងខេត្តទាំង៣ លោកអភិបាលក្រុង-ស្រុក លោក លោកស្រី នាយកទីចាត់ការសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ។ ការបាត់បង់ មហាវីរិយោភិវ័ក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ខេរ៉ូ ស៊ុនស្រេង គឺជាការបាត់បង់ នូវឪពុក ឪពុកក្មេក បង ប្អូន ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌ និងជាទីគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងពោរពេញដោយសង្គហធម៌ ព្រហ្មវិហារធម៌ និងការសន្ដោសប្រណី ចំពោះកូនៗ ប្អូនៗ និងចៅៗ ជាពិសេសក៏ជាការបាត់បង់នូវសប្បុរសជនដ៏សំខាន់មួយរូប ដែលបានចូលរួមចំណែកក្នុងការងារសាសនា និងការងារមនុស្សធម៌ ។ ក្នុងឱកាសដ៏សែនក្រៀមក្រំ ពោរពេញទៅសមានទុក្ខ និងដោយសេចក្ដីសោកសង្វេក សោកស្ដាយ អាឡោះអាល័យជាពន់ពេកនូវមរណទុក្ខដ៏សែនក្រៀមក្រំបំផុត ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមលើកហត្ថប្រណម បង្គំអញ្ចលី ឧទ្ទិសបួងសួងដល់តេជះបារមីនៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធសព មហាវីរិយោភិវ័ក្ខ សិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ សូមបានយោនយោគ និងចាប់បដិសន្ធិទៅកាន់ឋានបរមសុខស្ងប់ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង