សមិទ្ធផលនានាក្នុងវត្តរតនៈបុប្ផារាម បានប្រារព្ធពិធីកាត់ខ្សែបូ សម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ++++++ខេត្តកណ្តាល៖សមិទ្ធផលជាច្រើនក្នុងវត្តរតនៈបុប្ផារាម (ហៅវត្តព្រែកអញ្ចាញ) ស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ គឺសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា ក្នុងការគោរពប្រតិបត្តិរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល។ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានថ្លែងថា៖ព្រះពុទ្ធសាសនាពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលក្នុងការកសាងសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិមនុស្ស អប់រំផ្លូវចិត្ត និងជួយលើកកម្ពស់សីលធម៌រស់នៅ ចាកឆ្ងាយពីអំពើអបាយមុខ គ្រឿងញៀនជាដើម។ លោកជំទាវបានបន្តថា៖សមិទ្ធិផលថ្មីដែលកើតឡើងនាពេលនេះគឺសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានចូលរួមជាប្រយោជន៍ជាកន្លែងសម្រាប់គោរពបូជា ធ្វើបុណ្យទាន រក្សាសីលតាមគន្លងព្រះពុទ្ធសាសនា និងចូលរួមចំណែកជួយសម្រួលការស្នាក់អាស្រ័យរបស់លោកយាយជី តាជី ផងដែរ។ ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍ វិស័យខាងពុទ្ធចក្រ មានការរីកចម្រើន ប្រកបដោយសាមគ្គីភាព សប្បុរសធម៌ និងសទ្ធាជ្រះថ្លា ជាពិសេស ការជួយតម្កើនតម្លៃនៃព្រះពុទ្ធសាសនា របស់យើងទាំងអស់គ្នា។ ការឯកភាពជាតិ និងសាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាមួយនាំឲ្យសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអណាចក្រហើយសង្គមជាតិមួយស្ថិតស្ថេរយូរអង្វែងបាន ប្រជាជាតិមួយនោះត្រូវរួបរួមការពារជាតិ សាសនា និងវប្បធម៌ ឲ្យបានម៉ត់ចត់។ លោកជំទាវអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសយើងទាំងអស់គ្នាត្រូវខិតខំបន្តលើកកម្ពស់អភិវឌ្ឍវិស័យសាសនា និងសុខុដុមនីយកម្មសាសនា អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងប្រយុទ្ធប្រឆាំងគ្រឿងញៀន អោយបានល្អប្រសើរ។ សូមបញ្ជាក់ថា៖សមិទ្ធផលនានាក្នុងវត្តរតនៈបុប្ផារាម ដែលត្រូវបានដាក់សម្ភោធអឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះរួមមាន៖
១-សាលាទទួលភ្ញៀវ ទំហំ ៧ម×៣៨ម
២-របងមួយខ្សែរប្រវែង ១០០ម
៣-បង្គន់អនាម័យ ០៤បន្ទប់
៤-កុដិ មួយខ្នងទំហំ៦មx១០ម
៥-ជួសជុលដំបូលសាលាឆាន់
៦-តសំយាបពីសាលាឆាន់ មកសាលាបុណ្
យ៧-លាបថ្នាំរបងចាស់សារជាថ្មី
៨-ដាក់អំពូលសូឡា
៩-ឈាបនដ្ឋាន៕