រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យ​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​២​ ចាប់ពី​រង្វង់​មូល​តាខ្មៅ​ ដល់​គល់​ស្ពាន​ព្រែក​ហូរ

ខេត្តកណ្តាល៖ នៅព្រឹក​ថ្ងៃ​ទី​០២​ ខែ​កញ្ញា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ ហាក់​ សុខមករា​ អភិបាល​រង​ខេត្ត​កណ្តាល និងឯកឧត្តម​ ហេង​ រត្ន​ពិសិដ្ឋ​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សាធារណការ​ នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ រួមទាំងអាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធ បានអញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​២​ ចាប់ពី​រង្វង់​មូល​តាខ្មៅ​ ដល់​គល់​ស្ពាន​ព្រែក​ហូរ​ ក្នុង​ក្រុង​តាខ្មៅ​។តាមរយៈការចុះពិនិត្យដល់ទីតាំងអនុវត្តការងារស្ថាបនាជាក់ស្ដែង ឯកឧត្ដមអភិបាលរងខេត្ត និងឯកឧត្តម​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សាធារណការ​ នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានណែនាំគ្រប់អង្គភាពពាក់ព័ន្ធត្រូវអនុវត្តគម្រោងឱ្យបានល្អប្រសើរត្រូវយកចិត្តទុកដាក់លើការងារដែលកំពុងអនុវត្តធ្វើយ៉ាងណារក្សាឱ្យបាននូវគុណភាព ប្រសិទ្ធភាព ស្របតាមបទដ្ឋានបច្ចេកទេស និងត្រឹមត្រូវតាមកិច្ចសន្យាគម្រោងដោយធានាបាននូវការប្រើប្រាស់បានយូរអង្វែង។

អត្ថបទទាក់ទង