រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជន បាននាំយកថវិកា និងស្បៀងអាហារមួយចំនួន ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងទទួលថវិកា និងស្បៀងអាហារមួយចំនួនពីមន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជននានា សរុបថវិកាចំនួន ៤៧,៣០០.០០ដុល្លារ និង១១,៤០០,០០០រៀល ព្រមទាំងស្បៀងអាហារមួយចំនួន ទឹកសុទ្ធ៣០០កេស ទឹកត្រី៣០០យួរ ទឹកស៊ីអ៊ីវ៣០០យួរ និងមី៣០០កេស ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសដើម្បីអបអរក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណដល់ សប្បុរសជននានាដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។ ឯកឧត្តម បន្តថា ថវិកា និងស្បៀងអាហារ ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កន្លងមកបានប្រយុទ្ធប្រឆាំង និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋដែលជួបនូវគ្រោះមហន្តរាយផ្សេងៗ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។ ឯកឧត្ដម បានសន្យាថា ថវិកា និងស្បៀងអាហារទាំងអស់នេះនឹងរក្សាទុកអោយបានត្រឹមត្រូវ និងយកទៅប្រគល់ដល់ដៃប្រជាពលរដ្ឋដែលជួបការលំបាក ដែលកំពុងត្រូវការជំនួយពីយើងទាំងអស់គ្នា។ ថវិកា និងស្បៀងអាហារ ដែលសប្បុរសជននាំយកជូនសាខាកាកបាទក្រហមខេត្តកណ្ដាលរួមមាន៖១-មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ថវិកា 6000$២-មន្ទីររ៉ែ និងថាមពលខេត្ត ថវិកា 300$៣-មន្ទីរកិច្ចការនារីខេត្តថវិកា 600$៤-មន្ទីរការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈខេត្តថវិកា 2000$៥-សាខាពន្ធដារខេត្ត ថវិកា 5000$៦-មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ថវិកា 1500$៧-ខណ្ឌរដ្ឋបាលជលផលកណ្ដាល ថវិកា 1000$៨-មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ថវិកា 5000$៩-មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ថវិកា 1200$១០-សមាគមមិត្តដើម្បីមិត្ត ថវិកា 10000$១១-លោក តាំង សុខឃី(ភរិយា+ម្តាយ) ថវិកា ៦លានរៀល និងទឹកសុទ្ធ៣០០កេស ទឹកត្រី៣០០យួរ ទឹកស៊ីអ៊ីវ៣០០យួរ និងមី៣០០កេស១២-អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្អាង ថវិកា6000$១៣-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ថវិកា 500$១៤-លោកស្រី កា ធារិទ្ធ នាយិកាសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាក្រុងតាខ្មៅ ថវិកា ៤០ម៉ឺនរៀល១៥-កងរាជអាវុធហត្ថខេត្ត ថវិកា៥លានរៀល១៦-ស្នងការដ្ឋាននគរបាលខេត្ត ថវិកា5000$១៧-មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកណ្ដាល ថវិកា500$។

អត្ថបទទាក់ទង