រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កាលពីល្ងាច ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកណ្តាល បានចូលរួមក្នុងពិធីបុណ្យខួបគម្រប់៧ថ្ងៃ មហាឧបាសិកា ញឹម តេង នៅគេហដ្ឋានលេខ១ ផ្លូវលេខ៥ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីសោកស្តាយ យ៉ាងធំធេង និងពោរពេញដោយភាពស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកមរណទុក្ខនេះជាមួយក្រុម គ្រួសារសព និងញាតិសារលោហិតទាំងអស់ដោយក្តីសង្វេគជាពន់ពេក។ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាបាសិកា ញឹន តេង សូមបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង