ខេត្តកណ្តាល៖រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នៅសាលាខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក ដោះស្រាយសំណូមពរ និងទំនាស់ជូនប្រជាពលរដ្ឋនៅផ្សាររកាកោង១ ស្រុកមុខកំពូល ក្រោមអធិបតីភាពឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងឯកឧត្តម ឌឹប បូរ៉ា អភិបាលរងខេត្ត។មានប្រសាន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម តាំង ម៉េងលាន បានថ្លែងថា៖កិច្ចប្រជុំនៅពេលនេះ ធ្វើឡើងដើម្បីពិភាក្សារកដំណោះស្រាយតាម សំណូមពររបស់ប្រជាពលរដ្ឋនៅផ្សាររកាកោង១ ដែលការងារនេះ ក្រុមការងារខេត្តធ្លាប់បានចុះទៅប្រជុំ និងពិនិត្យទីតាំងជាក់ស្ដែងកាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២កន្លងទៅ ។ ផ្អែកតាមការសិក្សា ពីករណីនេះ គឺបង្កឡើងពីកង្វះខាតនៃការដឹកនាំការងាររដ្ឋបាលនៅមូលដ្ឋាន ដែលបានបង្កឲ្យមានបញ្ហា កើតឡើងបន្តិចម្តងៗ រហូតមានការតសំយ៉ាប រៀបតង់ខុសស្ថានភាពដើម សង់តូបមិនបានត្រឹមត្រូវ ការចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅផ្សាររកាកោង។ ក្នុងឱកាសនោះ៖ឯកឧត្តម ឌឹប បូរ៉ា បានមានប្រសាសន៍ថា៖ ការសម្របសម្រួលជួយ ការងាររដ្ឋបាលស្រុកមុខកំពូល ឯកឧត្តមនឹងចូលរួមសហការជាមួយក្រុមការងារទាំងអស់គ្នា ព្រោះការងារនេះ ជាការងារមូលដ្ឋាន និងការងាររបស់យើងទាំងអស់គ្នា មិនគួរបន្តការលំបាកដល់ថ្នាក់ខេត្តទេ ហើយត្រូវស្វែងយល់បន្ថែមទៀត និងស្នើសុំរៀបចំជារបាយការណ៍ដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយ ។ សូមជម្រាបថា ផ្សារកាកោងគឺជាផ្សាររដ្ឋ និងជាចំណូលមិនមែនសារពើពន្ធរបស់រដ្ឋ ដូច្នេះ ថវិកាដែលបានពីផ្សារនេះជារបស់រដ្ឋ សូមមន្ត្រីមូលដ្ឋាននិយាយប្រាប់ទៅកាន់ប្រជាជនពីស្ថានភាព នេះ ឲ្យបានត្រឹមត្រូវព្រោះរាល់បញ្ហាកើតឡើងនៅមូលដ្ឋាន មន្ត្រីរដ្ឋបាលស្រុកគឺជាសេនាធិការឲ្យខេត្ត ។