ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ឯកឧត្តម ឌឹម បូរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិភាក្សា និងសំណេះសំណាលការងារ ដើម្បីស្វែងយល់ពីការងាររដ្ឋបាលស្រុក ពិនិត្យ ដោះស្រាយ ផ្សាររកាកោង និងបញ្ហាប្រឈមផ្សេងៗ ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាល នៃគណៈអភិបាលស្រុកមុខកំពូល លោក លោកស្រី នាយក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបី និងមេឃុំ និង មេភូមិ នៅសាលប្រជុំសាលាស្រុកមុខកំពូល។ ឯកឧត្ដម ឌឹម បូរ៉ា មានប្រសាសន៍សំណេះសំណាល ពាក់ព័ន្ធនឹងបញ្ហាវិវាទដែលកេីតមានក្នុងស្រុកមុខកំពូល និងពិភាក្សាដោះស្រាយបញ្ហាដែលកេីតមាននៅផ្សាររកាកោង និងត្រៀមកម្មវិធីចុះជួបសំណេះសំណាលនៅតាមបណ្តាឃុំទាំង៧ ក្នុងស្រុកមុខកំពូល។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលរងខេត្ត គ្រាំទ្រនូវការលេីកឡេីងរបស់លោកអភិបាលស្រុក ក្នុងការបង្កេីតក្រុមការងារប្រមូលសម្រាមក្នុងស្រុកមុខកំពូល។