រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីកាន់បិណ្ឌវេនទី៥ ធ្វើបទនមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសំដែងព្រះធម៌ទេសនា

នារសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមគង់ សោភ័ណអភិបាលខេត្តកណ្ដាល និងសហការី មន្រ្តីរាជការ បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៥ ធ្វើបទនមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសំដែងព្រះធម៌ទេសនា ស្ថិតនៅវត្តសារាវ័នតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ឯកឧត្តមអភិបាលខេត្ត សូមឧទ្ទិសកុសលផលបុណ្យ ប្រគេនជូន ឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ និងមន្រ្តីរាជការទាំងអស់ សូមទទួលបានមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន។សូមប្រគេនពរ ចំពោះព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា ពុទ្ធបរិស័ទទាំងអស់ សូមជួបប្រកបតែនូវពុទ្ធរទាំង ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង