នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីប្រគេនរង្វាន់ព្រះរាជទានដងសោសេមាធម្មចក្រ របស់ព្រះរាជាណាចក្រថៃឡង់ដ៏ ជូនចំពោះ សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា អនុប្រធាន និងជាអគ្គលេខាធិការរង ថេរសភា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងសម្ដេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា ព្រះអគ្គាធិការងពុទ្ធិកសិក្សាជាតិ និងជាព្រះវិមលវេទី ព្រះមេគណខេត្តកណ្ដាល នៅស្ថានទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្ដាល សូមប្រគេនពរជូនចំពោះ សម្តេចព្រះឧត្តមវង្សា និងសម្ដេចព្រះឧត្តមមុនី សូមសម្តេចមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងការផ្ដល់ឱវាទ និងលើកស្ទួយព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ថែមទៀត៕