រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រៀមរៀបចំពិធីអុំទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២២ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តមអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីអុំទូក ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយបានការចូលរួមពីនាយករដ្ឋបាលខេត្ត នាយកទីចាត់ការអង្គភាពចំណុះសាលាខេត្ត បណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំង១១ តាមប្រព័ន្ធវីដេអូ (zoom)។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានស្នើដល់មន្ទីរព័ត៌មានរួមសហការជាមួយ និងមន្ទីរទេសចរណ៍ ក្នុងការផលិតជាវីដេអូ sport បង្ហាញពីសក្ដានុពលនៃវិស័យទេសចរណ៍របស់ខេត្ត និងស្ពតវីដេអូផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ពិធីបុណ្យអុំទូក ក្រុងខ្មៅ ខេត្តកណ្ដាល ដើម្បីឲ្យមហាជនគាត់ដឹង អំពីព្រឹត្តិការដែលរដ្ឋបាលខេត្តបានរៀបចំ និងមន្ទីរជំនាញពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលក្រុង-ស្រុក ទាំងអស់ត្រូវធ្វើតារាងទិន្នន័យឲ្យបានត្រឹមត្រូវ ដើម្បីដឹងច្បាស់ពីតួលេខ និងងាយស្រួលធ្វើការគ្រប់គ្រង។ឯកឧត្តមអភិបាលរងខេត្តក៏បានសំណូមពរដល់កងកម្លាំង និងរដ្ឋបាលក្រុងតាខ្មៅ ត្រូវរៀបចំផែនការការពារសន្តិសុខ ក៏ដូចជាធ្វើការផ្សព្វផ្សាយជូនបងប្អូនជាពលរដ្ឋឱ្យគាត់យល់ដឹងពីការចូលរួមសម្អាតបរិស្ថាន និងអនាម័យ។ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ផងដែរថា៖រដ្ឋបាលខេត្តបានបង្កើតគណៈកម្មការរៀបចំពិធីអុំទូក ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែរក្នុងនោះបែងចែកជាអនុគណៈកម្មការចំនួន៨រួមមាន៖+ អនុគណៈកម្មការបច្ចេកទេស+ អនុគណៈកម្មការគ្រប់គ្រងទូកកន្លែងថ្នាក់នៅរបស់កីឡាករ និងអនាម័យ+ អនុគណៈកម្មការហិរញ្ញវត្ថុ និងជីវភាព+ អនុគណៈកម្មការសុខភាព+ អនុគណៈកម្មការរៀបចំស្តង់លក់ផលិតផល+ អនុបណៈកម្មការរៀបចំបណ្ដាញអគ្គិសនី+ អនុគណៈកម្មការវប្បធម៌ សិល្បៈ ព័ត៌មាន សោទស្សន៍ និងរៀបចំប្រទីប+ អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍សូមជម្រាបជូនផងដែរថា៖ រដ្ឋបាលខេត្តកណ្ដាលគ្រោងនឹងរៀបចំពិធីអុំទូក ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២២ និង២៣ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

អត្ថបទទាក់ទង