រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយសង្គ្រោះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះនៅស្រុកខ្សាច់កណ្ដាល

++++++++++++++++++++++ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះសម្បែង ចំនួន៥គ្រួសារ នៅភូមិបាក់ដាវលើ បាក់ដាវក្រោមឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានទទួលជំនួយសង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ចាត់ឲ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងយកជំនួយសង្គ្រោះទៅឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយផ្ទាល់ដល់លំនៅឋាន ។

មានមតិសំណេះសំណាលលោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនជនរងគ្រោះទាំង ៣គ្រួសារ ដោយក្តីនឹករលឹក និងការអាណិតអាសូរពន់ពេក ។លោកនាយកសាខាបានបញ្ជាក់ថា៖កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានសម្ដេចតែងបានយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយពុំបានគិតពីវណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

លោកនាយកបានសំណូមពរសូមឲ្យប្រជាពលរដ្ឋមេត្តាបន្តយកចិត្តទុកដាក់ថែទាំសុខភាពអនាម័យសម្រាប់ក្រុមគ្រួសារឲ្យបានល្អ ពិសេសត្រូវចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលបាលគឺ៖ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ។ជំនួយសង្គ្រោះបានឧបត្ថម្ភជូនក្នុង ១គ្រួសារមាន ៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខកំប៉ុង ៥យួរ ,ទឹកត្រី ១ យួរ ,ទឹកស៊ីអុីវ ១យូ ,ទឹកសុទ្ធ១ កេស ,ម៉ាស ១ប្រអប់ ,ជែលលាងដៃ ១ដប ។ ដោយឡែកចំពោះថវិកា និងសម្ភារៈសាខាបានឧបត្ថម្ភជូនជនរងគ្រោះរលំផ្ទះទាំងស្រុងចំនួន១គ្រួសារ ថវិកាចំនួន ៤០ម៉ឺនរៀល និងកៅស៊ូតង់ ១ផ្ទាំង អ្នករងផលប៉ះពាល់ដោយរបើកដំបូលផ្ទះអស់មួយផ្នែកចំនួន ២គ្រួសារ បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល អ្នករងផលប៉ះពាល់ដោយរបើកដំបូលមួយចំនួនតូច ចំនួន ២គ្រួសារ បានឧបត្ថម្ភថវិកាបានចំនួន ១០ម៉ឺនរៀល និងកុមារពីរនាក់ទទួលរងរបួសស្រាលទទួលបានថវិកាក្នុងម្នាក់ ៥ម៉ឺនរៀលផងដែរ។

អត្ថបទទាក់ទង