រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ដឹកនាំកងកម្លាំងទាំងបី និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យទីតាំងអាជីវកម្មរបស់ជនជាតិចិនមួយកន្លែង មានទីតាំងស្ថិតនៅសង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានចាត់តាំងឱ្យឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ដឹកនាំកងកម្លាំងទាំងបី និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យទីតាំងអាជីវកម្មរបស់ជនជាតិចិនមួយកន្លែង មានទីតាំងស្ថិតនៅសង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បន្ទាប់ពីចុះពិនិត្យទីតាំងអាជីវកម្មខាងលើ បានរកឃើញថាជនជាតិចិនមួយចំនួនធំមានប៉ាស្ព័រត្រឹមត្រូវ និងមួយចំនួនតូចគ្មានប៉ាស្ព័រ។ ក្នុងនោះដែរក៏បានរកឃើញអាជីវកម្មល្បែងអនឡាញ(Online)ខុសច្បាប់ នៅទីតាំងខាងលើនេះផងដែរ។ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាឱ្យធ្វើការបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន ព្រមទាំងអោយមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ អនុវត្តទៅតាមនីតិវិធីច្បាប់។

អត្ថបទទាក់ទង