រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងសហការី បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១១ ជាមួយ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតនៅសង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ក្នុងពិធីនេះ ឯកឧត្តម និងលោកជំទាវ បានអញ្ជើញរាប់បាត ប្រគេនទេយ្យវត្ថុ ថ្វាយសម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងបានចែកអំណោយជូន លោកយាយ លោកតា និងពុទ្ធបរិស័ទ្ធចំណុះវត្តប្រសិទ្ធីវង្ស។នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងសហការី បានឧទ្ទិសកុសលផលបុណ្យជូន ឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ្ធ និងមន្ត្រីរាជការទាំងអស់ សូមទទួលបាននូវ មគ្គផលកុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗ ខ្លួន និងសូមជួបប្រកបតែពុទ្ធពរ ទាំង៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង