ខេត្តកណ្តាល , រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយក្រុមការងារ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិភាក្សារ និងចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំពិធីសម្ភោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តវេឡុវ័ន្ត ស្រុកកោះធំ ខេត្តកណ្តាល ដែលប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ខាងមុខ ។ ក្នុងការពិភាក្សាគ្នានាពេលនេះ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់មន្ទីរពាក់ព័ន្ធ និងអជ្ញាធរស្រុក ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំបរិវេណកម្មវិធី សណ្ដាប់ធ្នាប់ សន្តិសុខ អោយមានរបៀបរៀបរយអោយបានម៉ត់ចត់បំផុត ហើយក្នុងកម្មវិធីនេះដែលសមាសភាពចូលរួមគ្រោងចំនួន ១៨០០ នាក់ ។