រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងសហការី បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១៣ នៅវត្តចំពុះក្អែក ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងសហការី បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១៣ នៅវត្តចំពុះក្អែក ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងពិធីនេះ ឯកឧត្តម និងលោកជំទាវ បានអញ្ជើញរាប់បាត ប្រគេនទេយ្យវត្ថុ ថ្វាយសម្តេចព្រះពោវង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ។ នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងសហការី បានឧទ្ទិសកុសលផលបុណ្យជូន ឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ្ធ និងមន្ត្រីរាជការទាំងអស់ សូមទទួលបាននូវ មគ្គផលកុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗ ខ្លួន និងសូមជួបប្រកបតែពុទ្ធពរ ទាំង៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង