រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ និងពិធីប្រកាសតែងតាំង ប្រគល់ភារកិច្ចជូនមន្រ្តីរាជការចំនួន ៦រូប នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល

ខេត្តកណ្ដាល៖​ នារសៀល ថ្ងៃ​ទី​២៣ ខែកញ្ញា​ ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ និងពិធីប្រកាសតែងតាំង ប្រគល់ភារកិច្ចជូនមន្រ្តីរាជការចំនួន ៦រូប នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល។កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជំនាញជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌបានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ត្រូវបន្តខិតខំជួសជុលផ្លូវ ចុះមើលផ្លូវឱ្យគ្រប់ទីកន្លែង និងត្រួតពិនិត្យករណីឡានដឹកលើសទម្ងន់ទាំងឡាយដែលខុសច្បាប់ ត្រូវធ្វើការផាកពិន័យ អនុវត្តទៅតាមច្បាប់អោយបានម៉ឺងម៉ាត់បំផុត ដោយមិន មានការលើកលែងនោះទេ។ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យានៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មសម្រេចលទ្ធផលតាមផែនការ ។ ឯកឧត្តម បានលើកទឹកចិត្ត មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្ត្រីរាជការដែលទើបតែងតាំង ប្រគល់ភារកិច្ច ត្រូវខិតខំប្រឹងប្រែងពង្រឹងការងារជំនាញ មានសាមគ្គីភាពផ្ទៃក្នុង មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ត្រឹមត្រូវ និងមានភាពច្បាស់លាស់៕

អត្ថបទទាក់ទង