រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ប្រជុំត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅតាមបណ្តា ក្រុង-ស្រុកទាំង១១ នាពេលខាងមុខនេះ

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពី ការងារត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅតាមបណ្តា ក្រុង-ស្រុកទាំង១១ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានតម្រូវឱ្យ គ្រប់បណ្ដាមន្ទីរជុំវិញខេត្ត ត្រូវតែទៅចូលរួមគ្រប់វេទិការទាំងអស់ហាមអវត្តមាន ដើម្បីចូលរួមស្រាយបំភ្លឺលើបញ្ហាដែលលើកឡើងក្នុងវេទិកាពីសំណាក់ប្រជាពលរដ្ឋ ឱ្យបានកាន់តែច្បាស់លាស់ និងដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ណែនាំដល់ក្រុមការងារ រៀបចំវេទិកា ត្រូវត្រៀមរបៀបវារៈឱ្យបានគ្រប់ជ្រុយជ្រោយ ត្រូវសង្ខេបរបាយការណ៍ដែលត្រូវផ្សព្វផ្សាយឱ្យបានខ្លី ដើម្បីទុកពេលវេលាដល់ប្រជាពលរដ្ឋឡើងសំណូមពរ លើកឡើងពីអំបញ្ហាប្រឈមបានច្រើន ជាពិសេសត្រូវចេះ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យឡើងមានមតិយាបល លើកឡើងអំពីបញ្ហាប្រឈមនានាឱ្យបានច្រើន ហើយត្រូវស្រង់យកបញ្ហាទាំងអស់នោះ យកមកពិភាក្សាដោះស្រាយឱ្យបានភ្លាមៗ ករណីលើសដែនសមត្តកិច្ចខ្លួន ត្រូវបន្តយកមកពិនិត្យពិភាក្សាដោះស្រាយនៅថ្នាក់ខេត្ត រឺ ថ្នាក់ជាតិបន្តទៀតមិនត្រូវទុកចោលឡើយ។បន្ថែមពីលើនេះឯកឧត្តម ក៏បានជំរុញ ដល់អភិបាលរងខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត ទាំងអស់ដែលត្រូវអញ្ចើញជាអធិបតីក្នុងវេទិកាតាមបណ្ដាក្រុង-ស្រុកដែលបានបែងចែក ត្រូវមានការទទួលខុសត្រូវខ្ពស់ ត្រូវមានរបាយកាណ៍ និងកត់ត្រាសំណូមពររបស់ប្រជាពលរដ្ឋឱ្យអស់ ត្រូវឡើងឆ្លើយបំភ្លឺរាល់សំណូមពរ ដែលលើកឡើងក្នុងវេទិកាឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយជូនពួកគាត់ប្រកប់ដោយប្រសិទ្ធភាព និងទាន់ពេលវេលា។គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាខេត្តកណ្ដាល នឹងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅតាមបណ្ដាក្រុង-ស្រុកទាំង១១ គឺចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្នុងមួយវេទិកាតម្រូវឱ្យមានប្រជាពលរដ្ឋចូលរួមយ៉ាងតិចណាស់ ៥០០នាក់ ហើយប្រជាពលរដ្ឋអាចលើកឡើងរាល់បញ្ហាប្រឈមនិងសំណូមពរនានាបានទាំងអស់ដោយសេរី ប្រកបដោយតម្លាភាព មិនមានការបង្ខិតបង្ខំ ឬគំរាមកំហែងអ្វីទាំងអស់។

អត្ថបទទាក់ទង