រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ការរៀបចំស្ថាប័ន ទឹកកខ្វក់ គ្រប់គ្រងសំណល់ភក់បង្គន់ និងការចុះទស្សនកិច្ចដល់ទីតាំង ដែលគ្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថិតក្នុងសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានចូលរួមប្រជុំពិភាក្សាស្តីពី ការរៀបចំស្ថាប័ន ទឹកកខ្វក់ គ្រប់គ្រងសំណល់ភក់បង្គន់ និងការចុះទស្សនកិច្ចដល់ទីតាំង ដែលគ្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថិតក្នុងសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ជាមួយក្រុមការងាររបស់ធនាគារពិភពលោក (World Bank) ដែលកិច្ចប្រជុំនេះបានរៀបចំឡើង នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល។ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តម នុត ពុធដារ៉ា និងឯកឧត្តម កឹម បូរី បានជំរុញ និងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព ប្រកបដោយប្រសិទ្ធភាព ដើម្បីរិះរកគ្រប់មធ្យោបាយ និងយុទ្ធសាស្ត្រ ដើម្បីបន្តអនុវត្តវឌ្ឍនភាពគម្រោងខាងលើនេះ ទទួលបានជោគជ័យ។សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក (World Bank)។ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យអនាម័យ ក៏ដូចជាប្រព័ន្ធចម្លោះទឹកកខ្វក់ ធនាគារ ពិភពលោក មានបំណងផ្តល់នូវហិរញ្ញប្បទានបន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់ ជាពិសស ក្នុងបណ្តាខេត្តអាទិភាពសំខាន់ៗក្នុងប្រទេសកម្ពុជា សំដៅធានាសុខុមាលភាព ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត

អត្ថបទទាក់ទង