រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូខេត្តកណ្ដាល អញ្ជើញគោរពវិញ្ញាណក្ខន្ត ព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ត្រូវម្ដាយក្មេករបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញគោរពវិញ្ញាណក្ខន្ត ព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ត្រូវម្ដាយក្មេករបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោកជំទាវ ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញ ឆ្នាំ ២០២២ ក្នុងជន្មាយុ ៩០ ឆ្នាំ ដោយជរាពាធ។មរណភាពរបស់ ព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ទន់ ធី គឺជាការបាត់បង់នូវអ្នកម្ដាយបង្កើត អ្នកម្ដាយក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់បំផុតរបស់ក្រុមគ្រួសារ និងជាការ បាត់បង់នូវពុទ្ធសាសនិកមួយរូបដែលបានរួមចំណែកទាំងកម្លាំងកាយចិត្ត និងធនធានជាច្រើនកសាងសមិទ្ធផល ក្នុងការកសាងលើកស្ទួយវិស័យព្រះពុទ្ធសាសនា។ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវសេចក្ដីសោក ស្ដាយយ៉ាងធំធេង និងចូលរួមរំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំជាមួយ ឯឧត្តម ឧបនាយក រដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព ដោយសេចក្ដី សោកសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ ព្រឹទ្ធមហាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទន់ ធី សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង