+++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការកិច្ចការពារកុមារ ផ្តោតលើការថែទាំជំនួស និងអំពើហិង្សាលើកុមារ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ ប្រធាន គ.ក.ស.ក ក្រុង ស្រុក និងអង្គការមួយចំនួន នៅសាលាខេត្តកណ្តាល។លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល មានប្រសាសន៏ថា៖គោលបំណងក្នុងកិច្ចប្រជុំនេះគឺធ្វើការបូកសរុបលទ្ធផលការងារសម្រេចបានក្នុងរយៈពេល ត្រីមាសទី៣ ឆ្នាំ២០២២ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២និងពិនិត្យ ពិភាក្សារកដំណោះស្រាយពីបញ្ហាប្រឈមដែលកើតមាន និងកំណត់សកម្មភាពជាអាទិភាពសម្រាប់អនុវត្តបន្ត។