ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល នៃការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានការចូលរួមពី លោកនាយករដ្ឋបាលខេត្តកណ្តាល ប្រធាន-អនុប្រធានការិយាល័យច្រកចេញចូលតែមួយ និងនាយករដ្ឋបាល នៃក្រុងស្រុកខណ្ឌ សរុបចំនួន ៧៩រូប នៅសាលាខេត្តកណ្តាល។