ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមប្រឡងជ្រើសរើសបេក្ខជនបញ្ចូលទៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត មន្ទីរពាក់ព័ន្ធ សមាជិក សមាជិកាគណៈកម្មការរៀបចំការប្រឡង និងមន្ត្រីមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្តកណ្តាល។សូមបញ្ជាក់ផងដែរថា ការប្រឡងប្រជែងបញ្ជូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ឆ្នាំ២០២២ មានបេក្ខជន បេក្ខនារី ដាក់ពាក្យប្រឡងចំនួន ១៣៦នាក់ ការប្រឡងនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដោយត្រូវធ្វើការជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារចំនួន ២៥នាក់ ស្រីចំនួន ០៦នាក់ ។