រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូកាយរឹទ្ធជាតិកម្ពុជា ខេត្តកណ្តាល ចូលរួមក្នុងពិធីបើកមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤

ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូកាយរឹទ្ធជាតិកម្ពុជា ខេត្តកណ្តាល ចូលរួមក្នុងពិធីបើកមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ ដែលពិធីបើកមហាសន្និបាត នាពេលនេះ ប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នៅសាលប្រជុំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។អង្គសន្និបាត បានដំណើរការពិភាក្សា និងអនុម័តការធ្វើវិសោធនកម្មធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង កាយរឹទ្ធិជាតិកម្ពុជា រួមមាន៖- ការណែនាំស្តីពីនីតិវិធីបោះឆ្នោត និងបង្ហាញសមាសភាព លេខាកត់ត្រា និងគណៈកម្មការរៀបចំការបោះឆ្នោត។- ការអនុម័តសមាសភាពលេខាកត់ត្រា និងគណៈកម្មការរៀបចំការ បោះឆ្នោត។

- បទបង្ហាញស្តីពីការធ្វើវិសោធនកម្មធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង កាយរឹទ្ធិជាតិកម្ពុជា។- ការអនុម័តលើវិសោធនកម្មធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង កាយរឹទ្ធិជាតិកម្ពុជា។

✅ ដំណើរការបោះឆ្នោតជ្រើសតាំងសមាសភាពក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ មានដូចខាងក្រោម៖- អានសេចក្តីសម្រេចរំសាយក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការប្រតិបត្តិជាតិ នៃកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៣។- បង្ហាញសមាសភាពក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤។

✅ ដំណើរការបោះឆ្នោត និងប្រកាសលទ្ធផល នៃការបោះឆ្នោត៖- ពិធីសច្ចាប្រណិធានសម្រាប់ក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤។- ការប្តេជ្ញាចិត្ត របស់ប្រធានគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤៕

អត្ថបទទាក់ទង