រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្រ្កាបល្បែងស៉ីសងទូទាំងស្រុកកោះធំ ខេត្តកណ្តាល

+++++++++ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីលោក ឆែ វណ្ណឌីអភិបាលរងស្រុកកោះធំ កងកម្លំាងទាំងបី និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។លោក ឆែ វណ្ណឌី អភិបាលរងស្រុកកោះធំ បានឱ្យដឹងថាអាជ្ញាធរស្រុកកោះធំ ខេត្តកណ្ដាល បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជិត ១៤៧ករណី ក្រោយការដាក់បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានការអន្តរាគម៍ពី គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះធំ បានដឹកនាំចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ក្នុងក្របខ័ណ្ឌទូទាំងស្រុកកោះធំ ដោយធ្វើកិច្ចសន្យាបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ រួមមាន៖ ល្បែងភ្នាល់តាម Internet ជ្រកក្នុងអាជីវកម្ម-អាជ្ញាបណ្ណ ក្នុងនោះ ក៏មានល្បែងជល់មាន់អន ឡាញ និងកត់ឆ្នោតផងដែរ។កិច្ចប្រជុំនោះ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានការកោតសរសើរ និងអរគុណ ចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ លើការងារពង្រឹងសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទទួលបានលទ្ធផលល្អប្រសើរ។ឯកឧត្ដមអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តស្វែងរកមុខសញ្ញាល្បែងខុសច្បាប់បន្តទៀត ពីព្រោះការបង្កាប់ល្បែងស៊ីសងខុសច្បាប់នេះ គឺមិនមែនធ្វើតែមួយពេលខ្លីនោះទេ គឺយើងត្រូវបន្តធ្វើកិច្ចការបង្កាប់លែងស៊ីសងខុសច្បាប់ ឲ្យបានជាប់ជាប្រចាំ ដូចភ្លៀងរលឹម សំដៅធ្វើយ៉ាងណាបង្ក្រាបឲ្យអស់ នូវរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅមូលដ្ឋាន៕

អត្ថបទទាក់ទង