ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២ លោកជំទាវហ៊ុន កុសនីអភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងវេទិកា និងពិធីប្រគល់រង្វាន់សហគ្រិនស្ត្រីអាស៊ាន ព្រឹត្តការណ៍អម កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ក្រោមប្រធានបទការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ បំផុសសហគ្រិនភាពស្ត្រី ក្នុងអាស៊ាន ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តាមប្រព័ន្ធ (Video Z00M)។សម្រាប់គោលបំណង៖+ ផ្ដល់នូវវេទិកាពិភាក្សាពីបញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពរបស់ស្ត្រីនៅអាស៊ាន និងជំរុញការផ្លាស់ប្ដូរឆ្ពោះទៅរកការស្ដារឡើងវិញនៅកំណើន និងភាពធនរឹងមាំខ្លាំងក្លា នៃសហគ្រាសធនមីក្រូ តូច និងមធ្យមដែលដឹកនាំដោយស្ត្រី។+ ជំរុញ និងលើកទឹកចិត្តដល់ស្ត្រីជាសហគ្រិន ក្នុងការចាប់ផ្ដើម និងដំណើរការអាជីវកម្មស្របតាមក្របខ័ណ្ឌប្រតិបត្តិការស្តង់ដា នវានុវត្តន៍ និងច្នៃប្រឌិត។+ បញ្ជាក់អំពីការទទួលស្គាល់ផ្ដល់តម្លៃ និងអបអរសាទរដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ត្រីជាសហគ្រិននៅក្នុងតំបន់អាស៊ាន ក្នុងការចូលរួមក្នុងកំណើនសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួន និងក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
- 119
- ដោយ អ៊ុន ស្រីកែវ