រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងលោកមេឃុំ មេភូមិ

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាលបានចូលរួមអមដំណើរ ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យ និងវាយតម្លៃលើការខូចខាតដោយទឹកជំនន់ និងវិធានការស្តាឡើងវិញ ក្នុងឃុំជ័យធំ ឃុំស៊ីធរ និងឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ក្នុងការចុះពិនិត្យនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងលោកមេឃុំ មេភូមិ៕ គួរបញ្ជាក់ថា ចំពោះផ្ទៃដីស្រែរបស់ប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយទឹកជំនន់ក្នុងស្រុកខ្សាច់កណ្ដាល មានចំនួន ១៤ឃុំ ខូចខាតសរុប៤៨១ហិកតា រងការប៉ះពាល់៦៨៨ ហិកតា នៃគ្រួសារសរុបចំនួន ៨៥៩គ្រួសារ ដោយតំរូវការគ្រាប់ពូជសម្រាប់ស្ដារឡើងវិញចំនួន ៤៨,១០០ គីឡូក្រាម។

អត្ថបទទាក់ទង