រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអាជ្ញាធរខេត្តកណ្ដាលចុះពិនិត្យដំណាំស្រូវប្រជាពលរដ្ឋដែលរងគ្រោះជនលិចដោយជំនន់ទឹកភ្លៀងស្រុកចំនួន៣ ក្នុងខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២២ ឯកឧត្តមគ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំបណ្ដាមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត សហការជាមួយអាជ្ញាធរស្រុក ចុះពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់លើដំណាំស្រូវ និងដំណាំរួមផ្សំដោយទឹកជំនន់ និងវិធានការស្តារសង្គ្រោះឡើងវិញស្ថិតនៅក្នុងភូមិសាស្ត្រចំនួន៣ស្រុករួមមាន៖ ស្រុកពញាឮ ស្រុកកណ្ដាលស្ទឹង និងស្រុកស្អាង ខេត្តកណ្តាល។ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមគ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាលបានស្នើក៏ដូចជាជំរុញដល់ក្រុមការងារ ជាពិសេសអាជ្ញាធរមូលដ្ឋានភូមិ-ឃុំផ្ទាល់ ត្រូវចុះសិក្សាវាយតម្លៃឲ្យបានច្បាស់លាស់នៅតួលេខនៃផលប៉ះពាល់ដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ដើម្បីមានរបាយការណ៍ជាក់លាក់មួយ សម្រាប់ក្រសួងក៏ដូចជាអាជ្ញាធរខេត្ត ធ្វើការពិនិត្យ និងវាយតម្លៃថាតើត្រូវជួយសង្គ្រោះ និងស្ដារឡើងវិញរបៀបណាដើម្បីឲ្យចំគោលដៅ និងទទួលបានលទ្ធផលល្អ។ឯកឧត្តមបានបញ្ជាក់ទៀតថា៖ ព្រោះថាបើតួលេខនិងរបាយការណ៍មិនច្បាស់លាស់ គឺធ្វើទៅវាមិនចំគោលដៅ និងមិនមានប្រសិទ្ធភាពល្អឡើយ ក្នុងការផ្ដល់ពូជស្រូវសង្គ្រោះដល់ប្រជាពលរដ្ឋ។ជំរាបជូនផងដែរថា៖ ទូរទាំងខេត្តកណ្ដាលគ្រោះទឹកជំនន់ដែលបង្កផលប៉ះពាល់ដំណាំស្រូវប្រជាពលរដ្ឋមានស្រុកចំនួន០៤ រួមមាន៖ +ស្រុកពញាឮរងផលប៉ះពាល់ចំនួន០២ ឃុំ -ឃុំជ្រៃលាស់ និងឃុំវិហារហ្លួង=ប៉ះពាល់ផ្ទៃដីសរុបទំហំ ៣៣ហិចតា ផ្ទៃដីខូចខាត ២៤ហិចតា និងផ្ទៃដីត្រូវស្ដារឡើងវិញ ២៤ហិចតា ស្មើរ ៧៥គ្រួសារ+ស្រុកកណ្ដាលស្ទឹងរងផលប៉ះពាល់ចំនួន០១ឃុំ - ឃុំដើមឬស=ប៉ះពាល់ផ្ទៃដីសរុបទំហំ ២០៩ ហិចតា ផ្ទៃដីខូចខាត ៧៣ហិចតា និងផ្ទៃដីត្រូវស្ដារឡើងវិញ ៧៣ហិចតា ស្មើរ ១៩៤ គ្រួសារ+ស្រុកស្អាងរងផលប៉ះពាល់ចំនួន 0២ ឃុំ -ឃុំក្រាំងយ៉ូវ និងឃុំស្អាងភ្នំ=ប៉ះពាល់ផ្ទៃដីសរុបទំហំ ៣៨៩ ហិចតា ផ្ទៃដីខូចខាត ៣៥៨ហិចតានិងផ្ទៃដីត្រូវស្នាឡើងវិញ ៣៥៨ហិចតា ស្មើរ ៥២៧ គ្រួសារ+ ស្រុកខ្សាច់កណ្ដាលរងផលប៉ះពាល់ចំនួន ១៤ឃុំ រួមមានឃុំ ៖ ឃុំព្រែកតាមាក់ ឃុំព្រែកលួង ឃុំសន្លុង ឃុំបាក់ដាវ ឃុំពុកឫស្សី ឃុំព្រែកអំពិល ឃុំកោះចូរ៉ាម ឃុំវិហារសួគ៌ ឃុំស្វាយរមៀត ឃុំព្រះប្រសប់ ឃុំស៊ីធរ ឃុំរកាជន្លឹង ឃុំជ័យធំ និងឃុំកំពង់ចម្កង ប៉ះពាល់ផ្ទៃដីសរុប ៦៨៨ហិកតា ផ្ទៃដីរងខូចខាតសរុប៤៨១ហិកតា និងផ្ទៃដីត្រូវស្ដារឡើងវិញចំនួន៤៨១ហិកតា ស្មើ៨៥៩គ្រួសារ។

អត្ថបទទាក់ទង