ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្តម លោកជំទាវឧកញា៉ មន្រ្តីរាជការ និងពុទ្ធបរិស័ទ ជិតឆ្ងាយបានឯកភាពគ្នា ដង្ហែអង្គកឋិនទាន ដើម្បីនាំយកបច្ច័យចំនួន ៤០លានរៀល និង ២ ២០៥០ដុល្លារ ទៅកសាងសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋគ្រប់រូបអាចជួបជុំគ្នាធ្វេីបុណ្យតាមបែបព្រះពុទ្ធសាសនា ។ នៅក្នុងពិធីអង្គកឋិនទាននេះ ឯកឧត្តម អភិបាលខេត្ត បានប្រសិទ្ធិពរជ័យដល់ពុទ្ធបរិស័ទ ដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លាក្នុងអង្គកឋិនទាននេះ ដើម្បីចូលរួម កសាងសមិទ្ធផលនានា នៅវត្តព្រះឥន្ទសាមគ្គីធម៌ ដើម្បីតម្កល់មហាកុសលផលបុណ្យទៅអនាគតជាតិ ពិសេសសូមឱ្យវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយថែរក្សារប្រមុខដឹកនាំប្រទេស និងប្រជាជន ខ្មែរទូទាំងប្រទេសជួបតែសុខសន្តិភាពនិងការអភិវឌ្ឍជានិច្ចនិរន្ត៕