រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យ ពង្រឹងទូកដរចម្លង នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យ ពង្រឹងទូកដរចម្លង នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ឯកឧត្តមក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ ការិយាល័យជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចុះពង្រឹង និងពិនិត្យរាល់ទីតាំង កំពង់ចម្លងនៅតាមភូមិសាស្ត្ររៀងៗខ្លួន អំពីសុវត្ថិភាព(ព៉ោងសុវត្ថិភាព និងលក្ខណៈបច្ចេកទេស ) និងស្ថានភាពទូកដរ ដើម្បីឱ្យស្របទៅនឹងស្ដង់ដា ដោយគោរពច្បាប់ និងលិខិតបទដ្ឋាននានាជាធរមានជាដាច់ខាត ព្រមទាំងណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ ការិយាល័យជំនាញពាក់ព័ន្ធទាំងអស់ ចុះពិនិត្យរាល់ឯកសារដែលទាក់ទង់ទៅនឹងការបើកអាជីវកម្មចម្លងគ្រប់ប្រភេទ និងមិនអនុញ្ញតឱ្យមានការបង្កើតអាជីវកម្ម ដោយគ្មានលក្ខណៈស្ដង់ដា ជាពិសេស ត្រូវមានការល្បាតជាប្រចាំ ដើម្បីពិនិត្យ បង្ការគ្រោះថ្នាក់ដោយយថា ហេតុ ឬការធ្វេសប្រហែស ចំពោះការិយាល័យជំនាញ ត្រូវធ្វើតេស្តអ្នកបើកបរទាំងអស់ ហើយត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដោយមិនមានសាធាតុញៀនជាដាច់ខាត។

អត្ថបទទាក់ទង