រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបា​លខេត្តកណ្តាល បើកកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលរាជធានី-ខេត្ត ឆ្នាំ២០២២

ខេត្តកណ្តាល៖ អគ្គនាយកដ្ឋាន​រដ្ឋបាលនៃក្រសួង​មហាផ្ទៃ ​សហការជាមួយរដ្ឋ​បាលខេត្តកណ្តាល បានបើកកិច្ចប្រ​ជុំស្តីពី ការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលរាជធានី-ខេត្ត ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយបានការអញ្ជើញជាគណៈអធិបតីពី ឯកឧត្ដម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត និងឯកឧត្តម សួស ប្រាថ្នា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ទទួលបន្ទុកជាប្រធានកិច្ចការរដ្ឋបាលរាជធានី-ខេត្ត ។ឯកឧត្តម សួស ប្រាថ្នា បានបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំ​ណងលើ​ក​កម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត ឱ្យស្របតា​មគោលការ​ណ៍​ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាពិសេសជម្រុញការចាត់ចែងអនុវត្តការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាព​លរដ្ឋឱ្យកាន់តែល្អប្រសើរ ប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធ​ផ​ល ។ឯកឧត្តមបានបន្តថា ​កិច្ច​ប្រជុំនេះ​បានផ្ដោតលើកិច្ច​កា​រមួយចំនួនសំ​ខាន់គឺ៖​ពិនិត្យ​និងវា​យតម្លៃ​លើការងារគ្រប់គ្រងចាត់ចែងរដ្ឋបាល។​ ពិនិត្យ​លើការ​បំពេញតួនាទី ភារកិច្ច​របស់ក្រុមប្រឹក្សា គណៈអភិបាលនិងមន្រ្តី​រាជការ​។​ ពិនិត្យ​លើការ​អនុវត្តមុខងា​រនៃការផ្ដល់សេវារដ្ឋបាល​និងសេវាសា​ធារណៈ​នានា និងពិនិត្យ​នុកូលភាព​លើសំណុំឯ​ក​សា​រលិខិតស្នាមរដ្ឋបាល និងលិខិតបទដ្ឋាន​គតិយុត្ត​និងពិនិត្យ​លើការងារផ្សេងៗមួយចំនួនទៀត។​ឯកឧត្តម នូវប៉េង ច័ន្ទ​តារា ​អភិបាល​រងខេត្ត បានចាត់ទុក​កិច្ចប្រជុំ​ពេល​នេះពិត​ជាមានសារៈ​សំខាន់គឺក្នុងគោលដៅពង្រឹងប្រព័ន្ធគ្រប់គ្រង​រដ្ឋបាលនៅថ្នាក់​ក្រោមជាតិ​អោយ​កាន់តែមា​នប្រសិទ្ធភាពខ្ពស់ សំដៅ​លើកកម្ពស់ស្មារតីនិង​ការទទួលខុសត្រូវក្នុងការ​អនុវត្ត​តួនាទី ភារ​កិច្ច​របស់ខ្លួនអោយស្រ​បតាមគោលការ​ណ៍ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត និងជាពិសេ​សជំរុញការ​ចាត់ចែងអនុវត្តមុខងារ នៃការផ្ដល់សេ​វារដ្ឋបា​លនិងសេវាសាធារណៈ ដើម្បីជួយលើកស្ទួ​យគុណ​ភាព​ជីវភាពរបស់ប្រជា​ពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយគណនេយ្យភាព តម្លាភាព ប្រ​​សិទ្ធ​ភាពខ្ពស់ និងបរិយាប័ន។ឯកឧត្តមក៏បានស្នើដល់ ឯកឧត្តម​លោកជំទាវ​លោក–លោកស្រី​សមាជីក​សមាជិកា​ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីរាជការចំណុះសាលាខេត្តនៅពេលនេះ សូមចូលរួមកិច្ចសហការ​សម្របសម្រួល​ជាមួយក្រុមការងា​រដើម្បីអោយការងា​រនេះ បានសម្រេចឆាប់រហ័ស និងទទួលបាន​លទ្ធ​ផលល្អប្រសើរ។សូមជម្រាបថា សម្រាប់រយៈពេល០៩ ខែ ក្នុងឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបាននឹងកំពុងអនុវត្ត និងបំពេញ មុខងាររបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលថ្នាក់ជាតិ ពិសេសក្រសួងមហាផ្ទៃ បានដាក់ចុះពាក់ព័ន្ធនឹងការងារ ផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ និងគ្រប់គ្រងមន្ត្រី ចំពោះការងារគ្រប់គ្រង និងចាត់ចែងលិខិតរដ្ឋបាល បានទទួលលិខិតចូលចំនួន ២.៤៧៤ ច្បាប់បានដាក់ចេញសេចក្តីសម្រេច ចំនួន ១២១ ច្បាប់ បានដាក់ចេញដីកា ចំនួន ៨០ ដីកា បានដាក់ចេញលិខិតរដ្ឋបាលផ្សេងៗ ចំនួន ៥.៣៨៦ ច្បាប់ និងបានធ្វើនីត្យានុកូលកម្មលិខិតស្នាម ចំនួន ១.០៩៧ ច្បាប់។

អត្ថបទទាក់ទង