រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការរៀបចំធ្វើបច្ចុប្បន្នភាពផែនការកិច្ចការពារកុមារខេត្តរយៈពេល ៣ឆ្នាំ (២០២៣-២០២៥ )

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារកិច្ចការពារកុមារខេត្ត និងលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារកិច្ចការពារកុមារខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំស្តីពីការរៀបចំធ្វើបច្ចុប្បន្នភាពផែនការកិច្ចការពារកុមារខេត្តរយៈពេល ៣ឆ្នាំ (២០២៣-២០២៥ ) ។ថ្លែងក្នុងពិធីបិទលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារកិច្ចការពារកុមារខេត្ត មានប្រសាសន៍ថា៖កិច្ចប្រជុំពិគ្រោះយោបល់នាពេលនេះគឺជាលើកទី៣ហើយ បន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់លើកទី០២នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២កន្លងមក។ពិតមែនផែនការកិច្ចការពារកុមារនេះ បានសម្រេចឯកភាពគ្នាបន្ទាប់ពីផ្ដល់យោបល់បំពេញបន្ថែម ឬសកែសម្រួលនូវសកម្មភាព និងសូចនាករមួយចំនួន ប៉ុន្តែយើងទាំងអស់គ្នា ពិសេសក្រុមការងារកិច្ចការពារកុមារខេត្ត និងមានភារកិច្ចត្រូវអនុវត្តបន្តទៀត។លោកជំទាវបានបន្តទៀតថា៖ ក្រុមការងារកិច្ចការពារកុមារខេត្ត ដែលមានជំនាញមន្ទីរពាក់ព័ន្ធ ត្រូវពិនិត្យនិងកែសម្រួលឡើងវិញនូវផែនការនេះឱ្យបានសមស្របត្រឹមត្រូវតាមមតិណែនាំ និងការចូលរួមគ្រោះយោបល់របស់អ្នកចូលរួមទាំងអស់។លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារកិច្ចការពារកុមារខេត្ត បានបញ្ជាក់បន្ថែមទៀតថា៖ បន្ទាប់មកក្រុមការងារត្រូវរៀបចំកសាងនូវសៀវភៅផែនការកិច្ចការពារកុមារខេត្តកណ្ដាល សម្រាប់រយៈពេល ០៣ ឆ្នាំ (២០២៣-២០២៥) ដោយមានព័ណនាលម្អិតអំពីព័ត៌មាន នៃស្ថានភាពកុមារក្នុងខេត្តកណ្ដាល អំពីគោលការណ៍មគ្គុទេស គោលបំណង វត្ថុបំណង យុទ្ធសាស្ត្រ និងសកម្មភាពអំពីតួនាទី អំពីការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមទាំងអង្គការដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល អំពីលទ្ធផលរំពឹងទុក សូចនាករ នឹងគោលដៅសំខាន់ៗ។សូមបញ្ជាក់ផងដែរថា៖កិច្ចប្រជុំនេះមានសារៈសំខាន់ក្នុងគោលដៅលើកកម្ពស់ស្ថានភាពកុមារ ឆ្លើយតបទៅនឹងសិទ្ធិជាមូលដ្ឋានរបស់កុមារដែលមានចែងក្នុងអនុសញ្ញាស្ដីពីសិទ្ធិរបស់កុមារ ដែលជាច្បាប់អន្តរជាតិ ហើយត្រូវបានព្រះរាជាណាចក្រកម្ពុជាយើងចុះហត្ថលេខាផ្ដល់សច្ចាប័នផងដែរ៕

អត្ថបទទាក់ទង