ខេត្តកណ្ដាល ៖ នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានរៀបចំពិធីប្រកាសទទួលស្គាល់ ឯកឧត្តម គង់ សោភ័ណ្ឌ ជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល និងសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្ដាល។ ឯកឧត្តម សាយ សំអាល់ សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមចំណែកបម្រើសង្គម និងបងប្អូនប្រជាពលរដ្ឋ ប្រកបដោយសេចក្ដីរីករាយ ស្របតាមគោលការណ៍នីតិរដ្ឋ តម្លាភាព គណនេយ្យភាព ការទទួលខុសត្រូវ សច្ច:ភាព សមភាព សមធម៌ និងការលើកកម្ពស់យេឌ័រ ប្រកបដោយបរិយាប័ន្ន និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងការអភិវឌ្ឍនៅក្នុងសង្គម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ការបត់បែន និងភាពប៉ិនប្រសប់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕