រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធ បញ្ជូនសម្លេង និងរូបភាព (Video Conference )

ខេត្តកណ្តាល ៖ នាព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី បានចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធ បញ្ជូនសម្លេង និងរូបភាព (Video Conference )។ កិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី នាព្រឹកនេះ ផ្តោតលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖ ១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ឆ្នាំ២០២៣-២០២៥។៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពី គណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖៤.១-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មនៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា ៣ស្ទួន។៤.២-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ។៤.៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ៕

អត្ថបទទាក់ទង