រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបុណ្យអុំទូក(ក្រុងតាខ្មៅ) ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត នាយករដ្ឋបាសាលាខេត្ត លោកអភិបាលក្រុង/ស្រុក

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយគណ:កម្មការទូកនីមួយៗ និងចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យអុំទូក(ក្រុងតាខ្មៅ) ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត នាយករដ្ឋបាសាលាខេត្ត លោកអភិបាលក្រុង/ស្រុក លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជ៉ំវិញខេត្ត និងកងកំលាំងទាំង ៣ ផងដែរ។ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថាកិច្ចប្រជុំពិនិត្យរៀបចំបច្ចេកទេសជាមួយគណ:កម្មការទូកនីមួយៗ និងចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យអុំទូក(ក្រុងតាខ្មៅ) ក្នុងគោលបំណងដើម្បីឲ្យដំណើរការនៃពិធីបុណ្យអុំទូក ប្រព្រឹត្តទៅប្រកបដោយភាពរលូន ប្រកបដោយសេចក្ដីរីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសម្ដេចតេជោសែន ដែលបានខិតខំតស៊ូ ប្ដូរផ្ដាច់ យកអាយុជីវិតជាដើមទុន ស្វែងរកសន្តិភាពយ៉ាងលំបាក ជូន ជាតិ សាសនា និងព្រះមហាក្សត្រ រហូតមកដល់បច្ចុ្បន្ន។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថាពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ ក្នុងក្រុងតាខ្មៅ មានទូកចុះឈ្មោះចូលរួមប្រណាំង សរុបចំនួន ៩២ទូក ក្នុងនោះ ៖ ទូកអុំ ចំនួន ៤៧ទូក ទូកចែវ ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ០៤ទូក សរុបចំណុះទូក ចំនួន ៤.៥០៦នាក់ និងមានកម្លាំងត្រៀម ចំនួន ៧៨៤នាក់ ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្ដម ក៏បានឧបត្ថមដល់ក្រុមទូកដែកចូលរួមក្នុងពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ ក្នុងក្រុងតាខ្មៅនេះ ក្នុងមួយទូកទទួលបាន ទឹកសុទ្ធចំនួន ៥កេស ទឹកក្រូច ២កេសអង្ករ២បាវ និងថវិការចំនួន ៥០ម៉ឺនរៀល ចំណែកទូកអុំចំនួន ៤៧ទូកទទួលបាន១លានរៀល និងទឹកសុទ្ធចំនួន ៥កេស ទឹកក្រូច ៤កេសអង្ករ២០០គីឡូក្រាមផងដែរ។គួរបញ្ជាក់ថា ឆ្នាំនេះខេត្តកណ្តាលបានរៀបចំ ប្រណាំងទូក នៅសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។ជាមួយគ្នានេះ ខេត្តកណ្ដាលបានរៀបចំ ដាក់តាំង ពិព័រណ៍ លក់ផលិតផល ក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោម លើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធី ប្រគុំតន្ត្រីសម័យ ដែលមានតារាចំរៀងល្បីៗមកពីផលិតកម្ម (Galaxy) ក្នុងព្រះរាជាណាចក្រកម្ពុជាចូលរួមផងដែរ ។

អត្ថបទទាក់ទង