....................... លើកឡើងក្នុងការជួបសំណេះសំណាលជាមួយកីឡាករចំណុះទូក ដែលបានចូលរួមប្រកួតក្នុងពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី ២៩ ខែតុលានេះឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានណែនាំដល់កីឡាករអុំទូកទាំងអស់កុំផ្តោតលើការឈ្នះ ចាញ់ជារឿងធំអី ខណះរឿងដែលសំខាន់បំផុតនោះគឺការចូលរួមកំសាន្តសប្បាយ និងការបង្ហាញពីភាពសាមគ្គីក្នុងពេលប្រគួត ។ ឯកឧត្តមបណ្ឌិតរំលឹកថា កីឡាករទូកទាំអស់ត្រូវគោរពវិន័យ សេចក្តីថ្លៃថ្នូរ កិត្តិយស និងបានសប្បាយរីករាយទាំងអស់គ្នា ។ ថ្លែងបញ្ជាក់ខណះជួបសំណេះសំណាលជាមួយកីឡាករទូកនៅក្នុងបរិវេណវត្ត ព្រែកសំរោង ក្រុងតាខ្មៅនេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអំពាវនាវដល់កីឡាករទាំងអស់ ត្រូវយកចិត្តទុកដាក់បញ្ចេញនូវទេពកោសល្យ និងសមត្ថភាព ពិសេសសូមរក្សាសុខភាព និងអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីញ៉ាំងអោយកម្មវិធីកំសាន្តសប្បាយមួយនេះប្រព្រឹត្តទៅដោយរលូន និងផ្តល់ភាពសប្បាយរីករាយ ។