រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ថ្ងៃទី់១ ការប្រណាំងទូក ក្រុងតាខ្មៅប្រជាជន ចូលរួមទស្សនា យ៉ាងច្រើនកុះករ

---------------ស្ថិតក្នុងបរិយាកាស សប្បាយរីករាយ នៅថ្ងៃទី២៩តុលា២០២២ គឺជាថ្ងៃទី១ នៃការប្រណាំងទូក ក្រុងតាខ្មៅ នៅតាមដងផ្លូវគេសង្កេតឃើញប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ចូលរួមទស្សនា យ៉ាងច្រើនកុះករ មានទឹកមុខសប្បាយរីករាយ ប្រកបដោយមោទនភាព ចំពោះការរីកចំរើន គ្រប់វិសយ័ របស់ខេត្តកណ្តាល ។ អាជ្ញាធរខេត្តកណ្តាល រៀបចំការប្រណាំងទូកនាពេលនេះ ស្របពេលប្រទេសជាតិយើង មានសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិសយ័ ក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅតាមគោលដៅនិមួយៗ គេសង្កេតឃើញ កម្លាំងមានសមត្ថកិច្ច បានចុះអន្តរាគមន៍ ធ្វើចរាចរណ៍ ការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ជូនប្រជាជនបានល្អប្រសើ រ។ជាមួយគ្នានោះ គេក៍សង្កេតឃើញ ក្រុមគ្រូពេទ្យចល័ត បានដាក់ពង្រាយ តាមស្តង់គោលដៅនិមួយៗ ដើម្បីជូយពិនិត្យសុខភាព និងចែកថ្នាំសង្កូវ ជូនប្រជាជនជួបប្រទះ បញ្ហាគ្រោះថ្នាក់ ដោយយថាហេតុណាមួយ។ ក្នុងព្រឹត្តិការណ៍ ដ៍អធិកអធមនេះ គេសង្កេតឃើញ វត្តមានចូលរួម ជាអធិបតីភាព ពីសំណាក់ឯកឧត្តម បណ្ឌិត ម៉ៅភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់សោភណ្ឌ័ អភិបាលខេត្តកណ្តាល និងមន្ត្រីអ្នកមុខអ្នកការ ចូលរួម ជាច្រើន រូបទៀត៕

អត្ថបទទាក់ទង