រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពូជស្រូវចំនួន ១៦៥តោន ៥០០គីឡូក្រាម ត្រូវបានអាជ្ញាធរខេត្តកណ្ដាល ផ្ដល់ជូនប្រជាកសិករ ដើម្បីស្ដារឡើងវិញនូវផ្ទៃដីបង្កបង្កើនផលដែលរងការខូចខាតដោយសារគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង និងទឹកទន្លេ

ពូជស្រូវចំនួន ១៦៥តោន ៥០០គីឡូក្រាម ត្រូវបានអាជ្ញាធរខេត្តកណ្ដាល ផ្ដល់ជូនប្រជាកសិករ ដើម្បីស្ដារឡើងវិញនូវផ្ទៃដីបង្កបង្កើនផលដែលរងការខូចខាតដោយសារគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង និងទឹកទន្លេ។ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រុមការងារធ្វើជាតិចុះមូលដ្ឋានស្រុកស្អាង អាជ្ញាធរស្រុកស្អាង និងកងកម្លាំងមានសមត្ថកិច្ច បានអញ្ជើញចែកគ្រាប់ស្រូវពូជជូនប្រជាកសិករ ចំនួន ៧២១ គ្រួសារ នៅស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៅបរិវេណវត្តសាលាអណ្ដែត ហៅវត្តអណ្ដូង ស្ថិតនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ឆ្នាំនេះខេត្តកណ្តាល ក៏ដូចជាបណ្តាខេត្តនានា បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ក្នុងនោះក្រុមការងារក្រសួងកសិកម្ម បានសហការជាមួយគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចុះពិនិត្យ តាមដាន វាយតម្លៃ លើការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយគិតត្រឹមថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២២ មានស្រុកចំនួន០៤ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន៤ស្រុក ក្នុងនោះមាន៖ ស្រុកកណ្តាលស្ទឹង ស្រុកខ្សាច់កណ្តាល ស្រុកពញាឮ និង៤ស្រុកស្អាង បានប៉ះពាល់សរុប ៩៣ ភូមិ ស្មើនឹងឃុំចំនួន ១៩ ក្នុងនោះគ្រួសារទទួលរងផលប៉ះពាល់សរុបចំនួន ១,៦៥៥ គ្រួសារ ផ្ទៃដីប៉ះពាល់សរុប ចំនួន ១,៣១៩ ហិកតាផ្ទៃដី ខូចខាត អាចមានលទ្ធភាពស្តារឡើងវិញ សរុបចំនួន ៩៣៦ ហិកតា។ ឯកឧត្តមអភិបាលខេត្ត បន្តថា គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានធ្វើការវាយតម្លៃផលប៉ះពាល់ ឯកភាពជាគោលការណ៍ផ្ដល់នូវគ្រាប់ពូជស្រូវចំនួន ១៦៥តោន ៥០០គីឡូក្រាម សម្រាប់ប្រជាកសិករចំនួន ១,៦៥៥ គ្រួសារ ដើម្បីស្ដារឡើងវិញនូវផ្ទៃដីបង្កបង្កើនផលដែលរងការខូចខាតដោយសារគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង និងទឹកទន្លេ។ ក្នុងនោះស្រុកស្អាង និងស្រុកណ្តាលស្ទឹង ចំនួន ៧២១ គ្រួសារ លើផ្ទៃដីខូចខាតដែលអាចស្តារបានវិញ ចំនួន ៤៣១ ហិកតា ត្រូវការគ្រាប់ស្រូវពូជ ចំនួន ៧២ ១០០គីឡូក្រាម ដែលក្នុងមួយគ្រួសារៗ ទទួលបានគ្រាប់ស្រូវពូជ ចំនួន ១០០ គីឡូក្រាម និងអំណោយបន្ថែមលើពូជស្រូវរួមមាន៖ ត្រីខ ១ យួរ មី ១ កេសតូច និងទឹកត្រី ១ យួរ។

អត្ថបទទាក់ទង