រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំបន្ទាន់ការងារស្រង់បញ្ជី និងសម្ភាសន៍គ្រួសារងាយរងហានិភ័យ តាមបណ្តាក្រុង ស្រុក ទាំង១១ ទូទាំងខេត្តកណ្ដាល

ខេត្តកណ្ដាល៖ នាព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំបន្ទាន់ការងារស្រង់បញ្ជី និងសម្ភាសន៍គ្រួសារងាយរងហានិភ័យ តាមបណ្តាក្រុង ស្រុក ទាំង១១ ទូទាំងខេត្តកណ្ដាល។ឯកឧត្ដមអភិបាលខេត្តបញ្ចាក់ថា៖ គ្រួសាររងហានិភ័យ សំដៅលើគ្រួសារដែល រស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ និងមានភាព ងាយរងគ្រោះមួយយ៉ាងតិចក្នុងចំណោមប្រាំ មាន ដូចខាងក្រោម៖១.គ្រួសារដែលមានសមាជិកពិការភាព២.គ្រួសារដែលមានមនុស្សចាស់ជរា៣.គ្រួសារដែលមានកុមារតូច៤.គ្រួសារដែលមានសមាជិកកុមារទាំងអស់៥.គ្រួសារដែលមានមេគ្រួសារជាស្ត្រីការស្រង់បញ្ជី និងសម្ភាសន៍ គឺជាគោលដៅយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយអត្រាភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ ប្រជាពលរដ្ឋ ដើម្បីសង្គមអភិវឌ្ឍ ប្រកបដោយសមធម៌ និងបរិយាប័ន្ន៕

អត្ថបទទាក់ទង