ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ផ្ទៀងផ្ទាត់ឯកសារ ករណីស្នើសុំចុះបញ្ជីដីធ្លីរបស់ប្រជាពលរដ្ឋដែលមានទំហំ ៥០១,៩៤ ហិកតា ស្ថិតនៅឃុំកោះធំ (ក) ឃុំកោះធំ(ខ) និងឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរស្រុកកោះធំ មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ លោកមេឃុំ ស្មៀនឃុំ និងមេភូមិជាច្រើនរូបផងដែរ៕
- 138
- ដោយ ស៊ិន ចាន់រតនា