រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានទទួលអំណោយពីសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង

ខេត្តកណ្តាល៖ រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានទទួលអំណោយពីសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តកណ្តាល។អំណោយរបស់សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ដែលបានផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល រួមមាន ៖ អង្ករចំនួន ៣ តោន មីចំនួន ១០០ កេស ទឹកផ្លែឈើ ៥០កេស សំភារះផ្ទះបាយមួយចំនួន និងបច្ច័យ ១០.000.000 រៀល។ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ខ្ញុំឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្រគេនជូនចំពោះសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ដែលបានផ្តល់ជូននូវអំណោយដ៏ថ្លៃថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ងាយរងគ្រោះនិងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ៕

អត្ថបទទាក់ទង