រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃស្រុកអង្គស្នួល

ស្រុកអង្គស្នួល៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល អញ្ជើញជាអធិបតីភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃស្រុកអង្គស្នួល ដែលពិធីនេះមានការអញ្ជើញចូលរួម ពីកងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការសាលាស្រុកអង្គស្នួល។ អភិបាលរង នៃស្រុកអង្គស្នួល ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងរួមមាន៖១.លោក ហ៊ល ផល្លី អភិបាលរង នៃគណៈអភិបាលស្រុកអង្គស្នួល។២.លោក ជួប រដ្ឋា អភិបាលរង នៃគណៈអភិបាលស្រុកអង្គស្នួល។

អត្ថបទទាក់ទង